សូមជំរាបមិត្តនារីថា ៖ ក្បួននេះសក្តិសិទ្ធ ឬមិនសក្តិសិទ្ធ គឺស្ថិតនៅលើផ្លូវចិត្តយើងទាំងស្រុង ។ បើចិត្តយើងកំពុងច្របូកច្របល់ដោយអារម្មណ៍មិនល្អ ទទីសទទាសបាចសាចគ្រប់ទីកន្លែង មើលក្បួននេះមិនត្រូវទេ ក្បួននេះលែងមានភាពសក្តិសិទ្ធហើយ ។
ដូច្នេះដើម្បីចង់អោយបានសក្តិសិទ្ធត្រូវ ៖
* ប្រមូលអារម្មណ៍អោយបានមូល ស្មឹងស្មាធបន្តិច ឬធ្វើសមាធិ ។
* អត់ដង្ហើម គូសគំនូសបីជួរ (កុំរាប់អោយសោះ) លុះគូសរួចហើយត្រូវឆូតលុបចោលបីៗ នៅសល់ប៉ុន្មានតាំងជាលេខទុក , បើគត់តាំងជាលេខសូន្យ
ឧទាហរណ៍ ៖
គឺលេខ ២១០ រួចមើលតាមសម្លោកដូចខាងក្រោម
ហាម ៖ មនុស្សម្នាក់មិនអាចមើលរឿងដដែល ក្នុងថ្ងៃតែមួយបានជាដាច់ខាត ។ បើចចេសរឹងរូសនៅតែមើលតទៅទៀត នូវរឿងដដែល នោះវានឹងអសារបង់ទាំងមុនទាំងក្រោយទាំងអស់ ។
០០០ - គេគិតគូដោះស្រាយបញ្ហាសុខទុក្ខរវាងអ្នកនឹងគេ ដើម្បីសុភមង្គលដូចផ្ការីកចេកទុំ ។
០០១ - គេស្រឡាញ់អ្នកស្ថិតស្ថេរចីរកាលយូរលង់ ។
០០២ - គេស្រឡាញ់អ្នកជាខ្លាំង ។ គេចង់ដើរកំសាន្តជាមួយអ្នក ។
០១០ - គេនឹងអោយដំណឹងដល់អ្នកថាល្អ ឬអាក្រក់ ។
០១១ - គេរង់ចាំអ្នក ។
០១២ - គេខឹងនឹងអ្នកដោយឥតគិតខុសត្រូវសោះ ។
០២០ - គេឈឺចាប់ដោយសារអ្នកខឹងគេ ។
០២១ - គេក្តៅក្រហាយនឹងអ្នកណាស់ ។ គេចង់ធ្វើបាបអ្នក ព្រោះគេស្រឡាញ់អ្នក ។
០២២ - សេចក្តីស្នេហារវាងអ្នកនឹងគេត្រូវដើរដល់ផ្លូវបំបែកហើយ ។
១០០ - គេស្រឡាញ់អ្នកដោយស្ងៀមស្ងាត់ ។
១០១ - គេសប្បាយណាស់បើបាននៅជិតអ្នក ។ គេប្រាថ្នាចង់ជួបនឹងអ្នក ។
១០២ - គេនឹងមករកជួបនឹងអ្នក ។
១១០ - គេស្រឡាញ់អ្នកដោយស្មោះត្រង់ ។
១១១ - គេក្បត់ចិត្តអ្នកហើយ ។ គេមានគូថ្មីទៀតហើយ អោយគេទៅចុះ ។
១១២ - គេស្រឡាញ់ចរិយាសម្បត្តិរបស់អ្នកណាស់ ។
១២០ - គេចង់អោយអ្នកទៅជួបនឹងគេ ។
១២១ - គេនឹងមមៃមករកអ្នកជានិច្ច ។
១២២ - គេចង់មកអង្គុយជិតអ្នក ដើម្បីសំណេះសំណាល ។ គេចង់រួមសុកទុក្ខជាមួយអ្នក ។
២០០ - គេស្អប់អ្នកហើយ ។
២០១ - គេស្រមៃឃើញតែអ្នកជានិច្ច ។
២០២ - គេនឹកមមៃមកអ្នកឥតភ្លេចទេ ។
២១០ - គេសង្ឃឹមជានិច្ចថា នឹងបានជួបមុខអ្នក ។
២១១ - គេតស៊ូ និងអំណត់ចំពោះហេតុការណ៍គ្រប់បែបយ៉ាង ព្រោះតែស្រឡាញ់អ្នក ។ គេកើតទុក្ខព្រោះតែស្រឡាញ់អ្នក ។
២១២ - គេចង់មកជួបសន្ទនាកំសាន្តជាមួយអ្នក ។
២២០ - កាលណានឹកឃើញដល់រូបអ្នក គេសប្បាយចិត្តណាស់ ។
២២១ - គេចង់អោយរូបថត ១សន្លឹកមកអ្នក ។
២២២ - គេនឹងចាប់អោបថើបអ្នកដោយក្តីស្នេហ៍ ។
ដកស្រង់ពី
តម្រាប្រចាំខែសម្រាប់នារី
ចងក្រង និង រៀបរៀងដោយ អមតា
១៥ មករា ១៩៩៩
0 comments:
Post a Comment