១- ញើសដូចឈាម ក្នុងនាមជាកម្មករត្បូង ដីរាបប្រែក្លាយជាខូងដែកស្បែងរុករកកណ្តៀង ឱ! កញ្ច្រែងជាប់ដៃក្រោមថ្ងៃ និងភ្លៀង ដៃវាររាវរកកណ្តៀងច្រៀងតែបាយកញ្ចប់ ។
២- ផ្សងជីវិតមិនគិតទេការនឿយហត់ កាប់គាស់លីរ៉ែអំណត់ព្រោះតែខ្ញុំខ្សត់ក្រទ្រព្យ ទេវតាអើយរូបខ្ញុំខ្វះបុណ្យអភ័ព្វ មានស្នេហ៍ៗក៏ពុំគាប់កើតទុក្ខជាប់គ្រប់ជំហ៊ាន ។
បន្ទរ- ជំរកជញ្ជាំងពីផ្ទាំងដើមត្រែង រស់នៅកំសត់ម្នាក់ឯង កណ្តោចកណ្តែងស៊ីអត់ស៊ីឃ្លាន ឱ! ធម្មជាតិម្តេចឡើយដាក់ទោសបំពាន ថ្ងៃណាក្រក្លាយជាមាន ផុតពីក្តីទុក្ខា ។
៣- នាមកម្មករអង្វរសូមស្រីអាណិត ខំច្រៀងចំរៀងជីវិតព្រោះអូនក្បត់ចិត្តរៀបការ ឱ! ត្បូងឆាំងទុកចងដៃថ្លៃសាវា ក្នុងនាមបងជាសង្សារបើអូនការហៅបងផង ៕
0 comments:
Post a Comment