មិត្តនារី គប្បីជ្រើសរើសរកសំលៀកបំពាក់ និងគ្រឿងតែងខ្លួន អោយបានសមស្របទៅតាមរាង និង សម្បុររបស់យើង ។
ការស្លៀកពាក់ , ការតែងខ្លួន ពុំមែនចេះតែធ្វើទៅតាមចិត្តនោះទេ គឺត្រូវស្លៀកពាក់ទៅតាមកាលៈទេសៈណាដែលត្រូវមានវត្តមានយើងផងនោះ ។ ឧទាហរណ៍ ៖ យើងត្រូវប្រកបពិធីក្នុងសាសនា ក្នុងទីនានា ឬក្នុងវត្តអារាម មិនត្រូវប្រើសំលៀកបំពាក់ណាដែលរឹបចេញរាង អាចឲគេស្មានបានថា យ៉ាងនេះ យ៉ាងនោះទេ ។ ការតុបតែងមុខក៏ត្រូវបន្ថយដែរ និងមិនត្រូវប្រើពណ៌ឆើតពេកទេ ។ ពិធីបុណ្យមរណភាពត្រូវប្រើខ្មៅ - ស ។ បុណ្យធម្មតា , រាត្រីសមោសរ និងដំណើរកំសាន្ត អញ្ជើញតាមចិត្តចង់ ។
ការជ្រើសរើសសំលៀកបំពាក់
ក / មិត្តនារីខ្លះ មានសម្បុរខ្មៅ ឃើញមិត្តរបស់ខ្លួនពាក់អាវពណ៌ក្រហម មើលទៅឃើញស្រស់ស្អាតក៏ចង់ប្រើពណ៌នេះដែរ ។ សូមជ្រាបថា ពណ៌ក្រហមមិនស៊ីគ្នា និងសម្បុរខ្មៅទេ ។ អ្នកតែងផ្នួងការឆ្លាត គេចេះជ្រើសរើសពណ៌ឲសមស្របទៅនឹងរាង ឬសម្បុរសាមីខ្លួន ។
ខ / នារីសម្បុរជ្រះ (យើងនិយមហៅថា "ស") មានសេរីភាព ក្នុងការជ្រើសរើសពណ៌សំលៀកបំពាក់តាមចិត្តចង់ ដាក់ពណ៌អ្វីទៅក៏មិនទាស់ដែរ ។
នារីធាត់
មិត្តនារីធាត់ខ្លះ អាចនៅមានសល់រាងខ្លះ ខ្លះទៀត (សូមទោស) រាងកន្ទ្រលរលហើយកន្តឿតឿទៀត ។ ក្នុងករណីនេះ មិត្តនារីគប្បីជ្រើសរើសសំលៀកបំពាក់ និងពណ៌អោយដិតដល់មែនទែន ។ ជាគោលការណ៍ សូមកុំប្រើអាវរលុងឲសោះ មិនខុសគ្នានឹងនារីដែលមានក្បាលធំ មិនត្រូវអ៊ុតសក់ស្ពៃក្តោបទៀតនោះទេ គួរប្រើអាវរឹបរាងជានិច្ច ។
ម្យ៉ាងទៀត សំលៀកបំពាក់ដែលត្រូវប្រើចាំបាច់ត្រូវប្រើពណ៌ ខៀវ ស្វាយ បៃតង និង បៃតងខ្ចឺ ព្រោះពណ៌ទាំងនេះមើលទៅឃើញរាងកាយដូចជារួមតូចពីធម្មតា ។
នារីស្គម
មិត្តនារីស្គមខ្លះ គឺស្គមមែនទែន ស្គមរហូតដល់ថ្នាក់ (សូមទោស) គេហៅថា "ស្វិត" ក្នុងករណីនេះ មិត្តនារីដាច់ខាតមិនត្រូវប្រើអាវរឹបរាងទេ ដួចជាអាវយឺតជាដើម ។ ដូចគ្នានឹងនារីដែលមានមុខតូច ក្បាលតូច មិនត្រូវក្របួចសក់ចងបូរ ឬទុកសក់ឲនៅស្លូតនោះទេ ត្រូវអ៊ុតសក់ស្ពៃក្តោប ឬម៉ូឌណាដែលសំពីងសំពោងមើលទៅឃើញរង្វង់មុខដូចជារីកធំខុសពីធម្មតា ។
ម្យ៉ាងទៀត សំលៀកបំពាក់ដែលប្រើចាំបាច់ត្រូវប្រើពណ៌ ៖ ក្រហម លឿង លឿងខ្ជី និង លឿងទុំ ឬពណ៌ណាដែលមានសភាពប្រហែលៗពណ៌ទាំងនេះ ព្រោះពណ៌ទាំងនេះមើលទៅឃើញរាងកាយដូចជារីកខុសពីសភាពដើមរបស់ធម្មជាតិ ។
កំណត់ចំណាំ
-មិត្តនារីសម្បុរខ្មៅ ដាច់ខាតមិនត្រូវប្រើម្សៅពណ៌សទេ ត្រូវប្រើម្សៅពណ៌ផ្កាឈូក
-នៅអរិយប្រទេស ស្ត្រីនៅលីវ គេមិនលាបក្រែមទេ
-ស្ត្រីណាលាបក្រែម ហៅថាអ្នកស្រី
-ស្រ្តីណាឥលាបក្រែម ហៅថាកញ្ញា
-នៅអរិយប្រទេស គេនិយមកាត់ក្រចកដៃចោលអស់ហើយ ព្រោះជាជំរកមេរោគ
* មិត្តនារីណាដែលចេះរៀបចំតុបតែងខ្លួនឲសមស្រប គឺជាទេពអប្សរប្រចាំគ្រួសារ
* ស្រីស ល្អជាងស្រីខ្មៅក៏ពិតមែនហើយ ប៉ុន្តែបើស្រីខ្មៅចេះរៀបចំទុកខ្លួនឲសមតាមទំនងវិញនោះ តិតថាទៅណាមិនរួច ។
ដកស្រង់ពី
តម្រាប្រចាំខែសម្រាប់នារី
ចងក្រង និង រៀបរៀងដោយ អមតា
១៥ មករា ១៩៩៩
0 comments:
Post a Comment