សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Tuesday, December 15, 2009

ទូរស័ព្ទច្រលំលេខ

ថ្ងៃ​នេះ​សុំ​លើក​រឿង​ច្រលំ​លេខ​ទូរស័ព្ទ​ម្តង ដែល​រឿង​នេះ​ខ្ញុំ​ជឿ​ថា​​អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​​ជួប​ប្រទះ​មិន​​ថា​តេ​ចេញ​ រឺ​ទទួល​ចូល​ឡើយ ។ ចំពោះ​ខ្ញុំ​វិញ​ក៏​មាន​រឿង​ដូច​នេះ​ដែរ​ ប៉ុន្តែ​​​ចំឡែក​អី​អ្នក​​ដែល​ច្រ​ឡំ​លេខ​មក​ខ្ញុំ​ម្តង​ៗ​មិន​ដែល​មាន​សម្តី​ពិ​រោះ​ពិ​សារ​ម្តង​ណា​ឡើយ មាន​តែ​អ្នក​សម្តី​ទ្រគោះ​បោះ​បោក​មិន​ចេះ​ស្តាប់​គ្នា​សោះ ។ ខ្ញុំ​សូម​លើក​យក​រឿ​ងខ្លះ​ៗ​របស់​ខ្ញុំ​មក​ជម្រាប​ដូច​ខាង​ក្រោម ៖


រឿងទីមួយ : ជាធម្មតានៅ​ពេល​យប់​ខ្ញុំ​តែង​តែ​បិទ​ទូរស័ព្ទ ដើម្បី​ថែ​រក្សា​ថ្ម​ឲ​បាន​យូរ និង​ម៉្យាង​ទៀត​មិន​ចង់​និយាយ​ទូរស័ព្ទ​ពេល​យប់​ផង​ គឺ​ងងុយ​គេង​ខ្លាំង​ណាស់ ហើយ​រៀង​រាល់​ព្រឹក​ម៉ោង ៦ ខ្ញុំ​បើក​វិញ​ព្រោះ​ដាក់​ទូរស័ព្ទ​ឲ​ដាស់​ម៉ោង​ហ្នឹងដើម្បី​រៀប​ចំ​ខ្លួន​ទៅ​ធ្វើ​ការ ។ ​ថ្ងៃ​មួយ​​ខ្ញុំ​បើក​ទូរ​ស័ព្ទ​ភ្លាមក៏​ទទួល​បាន​ទូរស័ព្ទ​ចូល​មួយ​ភ្លែត​ ហើយ​ក៏​លើក​និយាយ​ឡើង
"អា​ឡូ ! ជំរាបសួរ"
សម្លេង​ខ្សែរ​ម្ខាង​ទៀត​គឺ​ជា​ស្រី​ដែល​បាន​ឆ្លើយ​ឆ្លង​ដូច​តទៅ
"ហ្នឹង​ម្ចាស់​ទូរស័័ព្ទ​នេះ​មែន​ទេ?"
"ចា៎គឺ​ខ្ញុំ​"
"​ទូរស័ព្ទ​នេះ​បិទ​មួយ​យប់​ហើយ"
"​ទូរស័ព្ទ​ខ្ញុំ​តែង​តែ​បិទ​ចឹង​រាល់​យប់​ហ្នឹង ចុះ​បង​ស្រី​មាន​ការ​អី​ដែរ?"
"យ៉ាង​ម៉េច​ចង់​គេច​អី ! រាល់​ថ្ងៃ​នេះ​ខ្វះ​ប្តី​ណាស់​មែន​ទេ​​"
"អូ ! និយាយ​ដូច​ជា​មិន​ត្រូវ​សាច់​រឿង​គ្នា​សោះ​ប្រ​ហែល​ជា​ច្រឡំ​លេខ​ហើយ"
"កុំ​ព្យាយាម​និយាយ​បង្វែរអី ស្រី​ដូច​ជា​នាង​ឯង​យើង​ដឹង​ឬក​​អស់​ហើយ អាក្រក់​ថោក​ទាប ...​​"
"​កាន់​តែ​វែង​ឆ្ងាយ​ហើយ​ ខ្ញុំ​ប្រាប់​ហើយ​ថា​ច្រឡំ​លេខ"
"មិន​ច្រឡំ​ទេ​យើង​ឆែក​ច្បាស់​ណាស់​ ហើយ​ចុច​តេ​ទៅ​មួយ​យប់​ឯណោះ​តែ​មិន​ចូល​"
"ខ្ញុំ​អត់​មាន​ពេល​ឈ្លោះ​រឿង​ដែល​និយាយ​គ្នា​ស្តាប់​មិន​បាន​ចឹង​ទេ​ ខ្ញុំ​រវល់​ណាស់​មិន​មាន​ពេល​ឈ្លោះ​ទេ ឆែក​លេខ​សារ​ឡើង​វិញ​ទៅ"
"បាន​ ! យើង​នឹង​ឆែក​ឡើង​វិញ​កុំ​គេច​ទៅ​ណា​ឲ​សោះ​យើង​នឹង​តេ​មក​ម្តង​ទៀត​"
មិន​ទាន់​បាន​ឆ្លើយ​តប​ផង​ក៏​បិទ​ទូរស័ព្ទ​បាត់ ហើយ​ក៏​មិន​ឃើញ​ទូរស័ព្ទ​មក​ទៀត​សោះ​រហូត​ដល់​ពេល​នេះ​។

រឿងទីពីរ:
"អា​ឡូ ! ជំរាបសួរ"
ខ្សែ​ម្ខាង​ទៀត​ជា​សម្លេង​ក្មេង​ប្រុស​ជំទង់​ បើ​តាម​ខ្ញុំ​ស្មាន​អាយុ​ខ្តង់ ១៤ ទៅ​ ១៥​ឆ្នាំ​ប៉ុណ្ណោះ
"ម៉េចក៏​ហ៊ាន​កាន់​ទូរស័ព្ទ​របស់​ប៉ា​យើង ! ថ្ងៃ​ក្រោយ​កុំ​ចេះ​ប៉ះ​ទូរស័ព្ទ​នេះ​ឲ​សោះ​"
"ទូរស័ព្ទ​របស់​ប៉ា ? អូ ! ច្រឡំ​ទៀត​ហើយ ទូរស័ព្ទ​នេះ​ខ្ញុំ​ប្រើ​ជិត​១០​ឆ្នាំ​ហើយ ទៅ​ទិញ​ពី​ក្រុមហ៊ុន​ទាំង​ទូរស័ព្ទ ទាំង​លេខ​​មិន​បាន​ប្រើ​របស់​អ្នក​ណា​ទេ ឆែក​​លេខ​ម្តង​ទៀត​ទៅ​ !"
"​មិន​ច្រឡំ​ទេ​ ! លេខ​របស់​ប៉ា​យើងរឿង​អី​មិន​ស្គាល់​​"
"ចឹង​លេខ​ប៉ា​ប្អូន​ប៉ុន្មាន​ដែរ?"
"០-- --- ---"
"ព្រះ​ជា​ម្ចាស់ ! ចឹង​បាន​ទៅ​ជា​ចឹង លេខ​៦​ខ្ទង់​ចុង​ក្រោយ​ដូច​គ្នា​ទាំង​អស់​ គ្រាន់​តែ​ប្រព័ន្ធ​ខុស​គ្នា​តែ​ប៉ុណ្ណោះ​​ ០១១ និង ០១២"
លឺ​ដូច​នេះ​ខ្សែរ​ម្ខាង​ទៀត​ក៏​ចុច​បិទ​បាត់ មិន​បាន​លា​មួយ​មាត់​សោះ :)

រឿងទីបី​ :
ប្រហែល​ជា​ម៉ោង​២​ រឺ​ ២​ជាង​បន្តិច
"អា​ឡូ ! ជំរាបសួរ"
"អា​ឡូ ! កាល​ណា​មក​ដល់ តុលា​ការ​​គេ​មក​ដល់​ជុំ​គ្នា​អស់​ហើយ​បាត់​តែ​ចែ​ឯង​ប៉ុណ្ណោះ​"
"សុំទោស​ពូ ខ្ញុំ​អត់​មាន​រឿង​អី​ត្រូវ​ឡើង​តុលាការ​ផង ពូ​ច្រឡំ​លេខ​ហើយ​"
"ច្រឡំ​យ៉ាង​ម៉េច​ ម្សិល​មិញ​ឲ​លេខ​នេះ​ច្បាស់​ណាស់​​"
"ពូ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​"
"ចឹង​បាន​ហើយ ! ទឺត​ ទឺត ទឺត​ ...​"
ចុច​​បិទ​បាត់​ម្នាក់​ទៀត​ហើយ

រឿង​បែប​នេះ​ខ្ញុំ​នៅ​មាន​ជា​ច្រើន​ទៀត​អង្គុយ​រៀប​រាប់​មិន​អស់​ទេ​ ដូច្នេះ​សំណូម​ពរឲ​រាល់​អ្នក​ប្រើ​ទូរស័ព្ទ​ទាំង​អស់ មុន​នឹង​តេ​ទៅ​នណា​ម្នាក់ត្រូវ​ពិនិត្យ​មើល​លេខ​ឲ​បាន​ច្បាស់​សិន​ ជៀស​វាង​មាន​ការ​ច្រឡំ តែ​បើ​ច្រឡំ​ហើយ​នោះ​ក៏​និយាយ​ជា​មួយ​គេ​ឲ​បាន​សមរម្យ​កុំ​ដូច​បី​នាក់​ខាង​លើ​គឺ​យ៉ាប់​តែ​ម្តង​ហើយ :)

0 comments:

Template by - Abdul Munir | Daya Earth Blogger Template