សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Monday, December 14, 2009

មនុស្សគ្មានសីលធម៌មួយចំនួន

កាល​ពី​ថ្ងៃ​ អាទិត្យ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០០៩ ដែល​ជាថ្ងៃ​សំរាក​ពី​ការងារខ្ញុំ​ និង​បង​ស្រី​បាន​ទៅ​ផ្សារ​ដើម្បី​ទិញ​សម្ភារៈ និង​គ្រឿង​បរិភោគ​មួយ​ចំនួន លុះ​ចេញ​មក​វិញ​ក៏​បាត់​សំបុត្រ​ផ្ញើរម៉ូតូ​រក​មិន​ឃើញ​សោះ​មិន​ដឹង​វា​ជ្រុះ​នៅ​ពេល​ណា​កន្លែង​ណា​ទេ​ ទោះ​ខំ​រក​ច្រើន​លើក​ច្រើន​សារ​ក៏​នៅ​តែ​មិន​ឃើញ អស់លទ្ធភាព​ហើយ​​ខ្ញុំ​ និង​បង​ស្រី​ក៏​ទៅ​ជួប​សួរ​នាំ​អ្នក​ដែល​ទទួល​ផ្ញើរ​ម៉ូតូ​នោះ​ថា ៖
-​​សំបុត្រ​ផ្ញើរ​ម៉ូតូ​របស់​ខ្ញុំ​បាត់​ហើយ តើ​ត្រូវ​មាន​លក្ខខណ្ឌ​ណា​ខ្លះ​ ដើម្បី​យក​ម៉ូតូ​ចេញ​បាន?
អ្នក​នោះ​ប្រាប់​វិញ​ថា ៖
-​ទាល់​តែ​ម៉ោង ៦ ល្ចាច​ហួស​ម៉ោង​ទទួល​ខុស​ត្រូវ​ទើប​អាច​យក​ចេញ​បាន
ដូច្នេះ​ខ្ញុំ​ និង​បង​ស្រី​ក៏​សម្រេច​ចាំ​ដល់​ម៉ោង​៦​ល្ចាច ក្នុង​អំឡុង​ពេល​ដែល​ចាំ​ខ្ញុំ​ត្រូវ​អ្នក​ដែល​​ទទួលផ្ញើរម៉ូតូ​នោះ​​ប្រើ​ពាក្យ​សម្តី​គំរោះ​គំរើយ​ដាក់​ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​និយាយ​ថា ៖
-​ទៅ​ចាំ​ឲ​ឆ្ងាយ​ពី​កន្លែង​នេះ​ទៅ​ ‌‌! ទើស​ទែង​កន្លែង​គេ​រក​ស៊ី​ខ្លាំង​​ណាស់​
ប៉ុន្ងែ​បើ​គិត​ថា​ទើស​ទែង​នោះ​ដូច​ជា​មិន​មែន​ទេ​ ព្រោះ​ខ្ញុំ​ និង​បង​បាន​ឈរ​នៅ​អែប​ម្ខាង​កៀន​ជញ្ជាំង​​ដោយ​មិន​មាន​ប៉ះ​ពៀរ​ រឺ​រំខាន​ដល់​កន្លែង​របស់​គេ​ឡើយ​ ។ ម៉ោង ៦ល្ចាច​មក​ដល់​ខ្ញុំ​សួរ​ថា ៖
-​តើ​ខ្ញុំ​អាច​យក​ម៉ូតូ​ចេញ​បាន​ហើយ​ រឺ​នៅ?
គេ​ថា ៖
-​មិន​ទាន់​បាន​ទេ​ទាល់​តែ​មាន​កាត​គ្រី​សិន (ប័ណ្ណ​សម្គាល់​ម៉ូតូ)
សូម​បញ្ជាក់​ថា ៖ រាល់​ពាក្យ​សម្តី​របស់​គេ​និយាយ​ចេញ​មក​គឺគំរោះ​គំរើយ​បំផុត ដោយ​ពេល​ខ្លះ​ខ្ញុំ​សួរ​គេ​ គេ​មិន​ទាំង​និយាយ​រក​ផង គឺ​អង្គុយ​​ធ្វើ​មិន​លឺ តែ​បើ​គេ​ឆ្លើយ​ត្រឡប់​មក​វិញ​នោះ​ស្រែក​ដាក់​ខ្ញុំ​លឺ​អស់​អ្នក​នៅ​ជុំ​វិញ​ហ្នឹង​ទាំង​អស់ គេ​ធ្វើ​ដាក់​ពួក​ខ្ញុំ​ហាក់​បី​ដូច​ជា​ខ្ញុំ​នេះ​ទៅ​សុំ​ទាន​គេ​អី​ចឹង ។
ពេល​នោះ​ខ្ញុំ​ក៏​ជិះ​ម៉ូតូ​ឌុប​ទៅ​ផ្ទះ​ដើម្បី​យក​កាត​គ្រី​ និង​ឯកសារ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ម៉ូតូ​នេះ​ ពេល​យក​មក​ដល់​ហើយ​ក៏​ឲ​ទៅ​គេ​ដើម្បី​ពិនិត្យ​មើល​លេខ​ម៉ាស៊ីន ម៉ាក់ ស៊េរី ឈ្មោះ ។ល។​ តែ​គេ​មិន​មើល​នោះ​ទេ​​ គេ​ថា ៖
-​រវល់​ណាស់​គ្មាន​ពេល​មើល​ទេ ទុក​ទាំង​កាត់​គ្រី និង​ម៉ូតូ​នៅ​ទី​នេះ​ហើយ ស្អែក​ទើប​យក​ចេញ​បាន បើ​នៅ​ផ្សារ​សូរិយា​វិញ​ត្រូវ​ពិន័យ​ ២ម៉ឺន​រៀល​ឯណោះ ‌!
ខ្ញុំ​ឆ្លើយ​ទៅ​វិញ ៖
-​ម៉េច​និយាយ​អី​ចឹង​ទៅ​វិញ​ក្រែង​ប្រាប់​ខ្ញុំ​ថា​ម៉ោង ៦ល្ចាច​អាច​យក​បាន​តែម៉េច​ក៏​មិន​ឲ​ខ្ញុំ​យក​ព្រម​ទាំង​សួរ​នាំ​រក​កាត​គ្រី​ និង​ឯកសារ​មួយ​ចំនួន​ដល់​ពេល​ខ្ញុំ​យក​មក​ឲ​ហើយ ថា​គ្មាន​ពេល​មើល​ហើយ​ចង់​យក​ទាំង​កាត​គ្រី​ និង​ម៉ូតូ​របស់​ខ្ញុំ​ទុក​នៅ​ទី​នេះ​ទៀត
និយាយ​ហើយ​ខ្ញុំ​ក៏​យក​កាត​គ្រី និង​ឯកសារ​ទាំង​អស់​នោះ​មក​វិញស្រាប់​តែ​ពេល​នោះ​គេ​ព្រម​ទាំង​ក្រុម​គ្រួសារមាន ៖ ឳពុក ម្តាយ​ កូនប្រុស​ កូន​ស្រី នាំ​គ្នា​ចេញ​មក​ព្រម​ទាំង​ស្រែក​គំហ៊ក​ឲ​ខ្ញុំ​ខ្លាំងៗ
-​កុំ​មក​រញ៉េ​រញ៉ែ​​នៅ​ផ្ទះ​នេះ គេ​ត្រូវ​ការ​រក​ស៊ី
-​ខ្ញុំ​មិន​បាន​រញ៉េ​រញ៉ៃ​ទេ​ គ្រាន់​តែ​សួរ​នាំ​ដើម្បី​យក​ម៉ូតូ​ប៉ុណ្ណោះ​ ព្រោះ​ម៉ូតូ​ខ្ញុំ​នៅ​ទី​នេះ បើ​មិន​ឲ​ម៉ូតូ​ខ្ញុំ​ពេល​នេះ​ស្អែក​ខ្ញុំ​មក​យក​ក៏​បាន​ដែរ តែ​ខ្ញុំ​សូម​លិ​ខិត​បញ្ជាក់​ថា​បាន​តំកល់​ម៉ូតូ លេខ​ម៉ាស៊ីន ម៉ាក់ ស៊េរី ...​ នៅ​ទី​នេះត្រូវ​បាន​ទុក​ដោយ​សារ​បាត់​ប័ណ្ណ​ផ្ញើរ​ម៉ូ​តូ
និយាយ​បាន​តែ​ប៉ុ​ណ្ណេះ​គ្រួ​សារ​នោះ​ខឹង​យ៉ាង​ខ្លាំង​ ហើយ​នាំគ្នា​ស្រែក​ឲ​ខ្ញុំ​ខ្លាំង​ៗ​យ៉ាង​ញាប់​មាត់​ដោយ​មិន​ឲ​ខ្ញុំ​ និង​បង​និយា​យ​តប​វិញ​សូម្បី​តែ​មួ​យ​ម៉ាត់
-​​ឆាប់​ចេញ​ពី​ទី​នេះ​កុំ​មក​រញ៉េ​រញ៉ែ​ផ្ទះ​យើង យើង​គ្មាន​ត្រូវ​ការ​ចេញ​លិខិត​ស្នាម​អី​ទាំង​អស់​យើង​មិន​បាន​ទុក​ម៉ូតូ​របស់​អ្នក​ឯង​ទេ បើ​គ្រាន់​បើ​ទៅ​យក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​នោះ​មក ហើយ​កាត​គ្រី​ម៉ូតូ​នេះ​ក៏​វា​គ្មាន​តម្លែ​អី​ដែរ អ្នក​ឯង​មិន​មែន​ជា​ម្ចាស់​ម៉ូតូ​នេះ​ទេ​ទោះ​កាត់​គ្រី​មុខ​ហ្នឹង​ឈ្មោះ​ហ្នឹង​ក៏​មិន​ខ្វល់​ដែរ ឲ​តែ​អ្នក​ណា​មាន​ប័ណ្ណ​មក​បើ​ក​យក​គឺ​ត្រូវ​តែ​ឲ​ទាំង​អស់ ម៉ូតូ​តម្លៃ​ថោក​បែប​នេះ​មិន​ចង់​បាន​ទេ​បើ​មិន​ជឿ​មើល​តែ​ផ្ទះ​យើង​ទៅ​គឺ​ពីរ​ល្វែង​ឯ​ណោះ ...​
ស្មេះ​ត្រឹម​នេះ​ចុះ ព្រោះ​វា​នៅ​មាន​ច្រើន​ទៀត​ដែល​គ្រួសារ​នេះ​និយាយ​ត្មិះ​តែស​ដៀល​ខ្ញុំ​ និង​បង​ស្រីគ្រាន់​តែ​រឿង​ម៉ូ​តូ​សោះ​ ។
ខ្ញុំ​ជា​មនុស្ស​ចេះ​ស្តាប់​ហេតុ​ផល​ យក​ហេតុ​ផល​មក​និយាយ​ជា​មួយ​ខ្ញុំ​គឺ​ខ្ញុំ​រីករាយ​បំផុត​ និង​អាច​ទទួល​យក​បាន​ ហេតុ​អី​ចាំ​បាច់​ត្រូវ​ប្រើ​ពាក្យ​អសុ​រោះ គ្មាន​សីលធម៌ គ្មាន​យល់​ច្បាប់​ទំលាប់​​និយាយ​ឲ​តែ​បាន​លឹ​សម្លេង​តែ​គ្មាន​ន័យ​ខ្លឹម​សារ​ដូច​បំពង់​ឫស្សី​ដែល​ត្រូវ​ខ្យល់​បក់​អី​ចឹង ។​ ម៉្យាង​ទៀត​ខ្ញុំ​ដូច​ជា​មិន​អស់​ចិត្ត​សោះ​ដោយ​គ្រួសារ​មួយ​នេះ​មិន​ទុក​កាត​គ្រី​ដែល​ចេញ​ដោយ​រដ្ឋ​ជា​ការ​សំខាន់​ សូម្បី​តែ​ក្នុង​កាត​គ្រី​មាន​ទាំង​រូប​ថត​របស់​ខ្ញុំ​ច្បាស់​ដូច​ថ្ងៃ នៅ​តែ​គ្មាន​ប្រយោជន៍​​ ។ ខ្ញុំ​យល់​ ! ថា​ការ​ដែល​ទទួល​ផ្ញើរ​ម៉ូតូ​នោះ​ត្រូវ​ប្រុង​ប្រយ័ត្នជៀស​វាង​មាន​ជន​ខិល​ខូច​លួច​បន្លំ​ ដូច្នេះ​ហើយ​បាន​ជាខ្ញុំ​​ខំ​ប្រ​មែ​ប្រ​មូលឯក​សារ​យក​មក​បញ្ជាក់​ឲ​បាន​ជា​មុន​ជៀស​វាង​មាន​ជន​ឆ្លៀត​ឱ​​កាស ប៉ុន្តែ​ហេតុ​អី​បាន​ជា​គ្រួសារ​នោះ​នៅ​តែ​ជ​ចេស​រង់​ចាំ​អ្នក​ដែល​កាន់​ប័​ណ្ណ​តូច​នោះ​មក​គេ​នឹង​ឲ​ម៉ូត​ទៅ​ភ្លាម ធ្វើ​បែប​នេះ​តើ​មាន​ន័យ​ថា​ឃុប​ឃិត​ជា​មួយ​ចោរ​ត្រូវ​ រឺ​ក៏​អត់?

ដូច្នេះ​ខ្ញុំ​សូម​ផ្តាំ​ផ្ញើរ​ទៅ​អ្នក​ទាំង​អស់​គ្នា ទាំង​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​ ឡាន រឺ​សម្ភារៈ​ផ្សេងៗ​ទៀត​ត្រូវ​ប្រយ័ត្ន​កុំ​ឲ​បាត់​បង់ កុំ​ធ្វេស​ប្រហែស​ដូច​ជា​ខ្ញុំ​ឲ​សោះ​បើ​ជួប​មនុស្ស​ដែល​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​នោះ​គឺ​ស្រួល​ពិភាក្សា និង​ដោះ​ស្រាយ​ទេ​ តែ​បើ​ដូច​ខ្ញុំ​វិញ​នោះប្រាកដ​ជា​ស៊យ​ហើយ​ :) ខ្ញុំ​រៀប​រាប់​ខាង​លើ​នេះ​មិន​មែន​ក្នុង​ន័យ​​រក​រឿង​អ្នក​នោះ​អី​ទេ​គ្រាន់​តែ​ផ្តាំ​ផ្ញើរ​អ្នក​ផ្សេង​ទៀត​ទុក​ជា​បទ​ពិ​សោធន៍​​ទៅ​ថ្ងែ​ក្រោយ​ប៉ុណ្ណោះ ៕

0 comments:

Template by - Abdul Munir | Daya Earth Blogger Template