សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Friday, October 2, 2009

បុណ្យសបុណ្យខ្មៅ

-បុណ្យគឺផលសជាញាតិផៅ

បាបគឺផលខ្មៅបោលសម្រុក

ជីវិតសោយផលសុខឬទុក្ខ

លំបាកស្រណុកកើតពីកម្ម ។

-ដាំស្វាយបោះស្វាយដោយខ្លួនឯង

ដាំស្លែងបេះស្លែងជាប្រចាំ

បេះផ្លែពីដើមដែលខ្លួនដាំ

ផលកើតពីកម្មដែលខ្លួនធ្វើ ។

-រូបតែងប្រែប្រួលដួលរលំ

វេទនាស្រែកយំជូនដំណើរ

សញ្ញាចាំផ្លូវដែលត្រូវដើរ

សង្ខាររុះរើសាងភពថ្មី

-វិញ្ញាណកក់បាបឬតាមបុណ្យ

តាមផលសុខសន្តរ៍ឬអប្រិ៍យ

វិបាកជាញាតិក្នុងភពថ្មី

អាក្រក់ល្អក្តីផ្សំសន្តាន

-លះបាបតាមបុណ្យពុនជាស្បៀង

ស្វែងរកផលទៀងស្ងប់សុខសាន្ត

ស្ពានមក្កឥតមាមករំខាន

គឺសតិប្បាដ្ឋានផ្លូវបរវ

កត់​ចម្លង​ចែក​ជូន​ជា​ធម្មទាន​ដោយ​ឩបាសិកា មុំ ខិត

(មិន​បាន​ស្គាល់ឈ្មោះ​​អ្នក​និពន្ធ)

0 comments:

Template by - Abdul Munir | Daya Earth Blogger Template