១-ពេលបានជួបបងនៅតាមដងស្ទឹងស្នេហា ចិត្តអូនប្រាថ្នាគិតថាជាព្រេងនិស្ស័យ ពាក្យសម្បត់បានកំណត់ជាសាក្សី ចិត្តភក្តីឥតមានប្រួលប្រែ។
២- អូនបានជួបបងនៅតាមដងស្ទឹងស្នេហា សូមបងវាចាចិន្តាថាមិនបែកបែរ ចិត្តក្រមុំអង្វរលុនតួក្តីស្នេហ៍ ខ្លាចប្រុសបែរគេចកែសម្តី។
បន្ទរ-ទឹកហូរឆ្ងាយហើយ ហូរនាំចម្លើយទៅឆ្លើយប្រាប់ដល់ប្រុសថ្លៃ សូមបងប្រណី មេត្តាដល់ស្រីដែលបេត្តី ហូ...... លើរូបបងប៉ងក្នុងចិត្ត។
៣- អូនបានជួបបងនៅតាមដងស្ទឹងស្នេហា ប្រគល់វាសនាសង្សារសូមបងអាណិត ទឹកស្ទឹងអើយកុំព្រងើយនូវរឿងពិត ហូរនាំចិត្តប្រុសជួបអូនផង៕
ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា
0 comments:
Post a Comment