១- វីយ៉ូឡុងស្នេហា យប់ស្ងាត់កណ្ដាលរាត្រី ចិត្តអូនអាល័យនឹកប្រុសចរណៃគ្រប់ពេលវេលា វង់ភក្ត្រក្រឡង់ ដូចជាតួអង្គទេវតា នេះជាសញ្ញាដែលអូនប្រាថ្នាក្នុងជាតិនេះ ។
២- អាធ្រាត្រសែនស្ងាត់ជ្រងំ វីយ៉ូឡុងបំពេរ សូរសៀងសេពសំនៀងស្នេហ៍ ថែពីសៅហ្មង យប់កាន់តែជ្រៅ ចម្រៀងរៀបរាប់ស្នេហ៍ស្នង ចង់ជួបសាសងអូននិងប្រុសបងថ្មីម្ដងទៀត ។
៣- យូរ! ម្ដេចបាត់យូរម៉្លេះ មានរឿងហេតុអ្វី វីយ៉ូឡុងសូមច្រៀងជាថ្មីឲ្យស្បើយសៅហ្មង យប់កាន់តែជ្រៅ ចម្រៀងរៀបរាប់ស្នេហ៍ស្នង ផ្ញើជូនប្រុសបងថ្ងៃក្រោយសាសងថ្មីម្ដងទៀត ៕
ច្រៀងដោយអ្នកស្រី សុង សេងហ៊ន

0 comments:
Post a Comment