១- (ប) បងសែនរីករាយចិត្តណាស់ណាស្រី ព្រោះបានថ្នមបីជិតឱរាបង លំបាកយ៉ាងណាបងស៊ូរ៉ាប់រង ឲតែនួនល្អងអូនគាប់ចិន្តា។
២-(ស) បងអើយអូនសែនសប្បាយពេកក្រៃ ព្រោះបានប្រុសថ្លៃចេះថ្នមមេត្តា អូនសូមផ្ញើកាយ ផ្ញើទាំងសង្ខា សូមបងមេត្តាដល់ស្នេហ៍ស្រីផង។
បន្ទរ- (ប) ទោះអូនខុសឆ្គងក៏បងមិនថា រៀមលើកទោសាណាស្រស់នួនល្អង (ស) បើដូចសំដីស្រីអរម្ល៉េះបង ស្នេហ៍ដែលអូនប៉ងគឺស្នេហ៍សុខសាន្ត។
៣- (ប) ផ្ទះតូចចង្អៀតផ្តល់ក្តីសុខុម (ស) នេះជាជំរំស្នេហ៍តុសិតឋាន (ប + ស) យើងរស់សោយសុខយើងទាំងពីរប្រាណ ជាតិនេះយើងមានវាសនាលើសគេ៕
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា

0 comments:
Post a Comment