១-គន់មើលមេឃារងាញាប់ញ័រ ដួងព្រះចន្ទចរឆ្ងាយចាកលោកា ទ្រូងអើយកំព្រា រងាខ្លោចផ្សា មិនដឹងថ្ងៃណានឹងបានរសាយ?
២-ទឹកស្ទឹងថ្លាឈ្វេងចាំងឆ្លុះរស្មី រុក្ខាជាតិខៀវខ្ចីឃើញពីចម្ងាយ ពពករសាត់ ផាត់អន្លាយ ទ្រូងអើយគ្មានណាយពីក្តីទុក្ខា។
បន្ទរ-មើលចាបទំនៅ ទាំងគូ គូសង្សា រួម ក្តីស្នេហា លើមែកព្រឹក្សា សែនសុខសាន្ត។
៣-រីឯរូបខ្ញុំផុតក្តីប្រាថ្នា នឹងមានវាសនាបានកៀកកើយប្រាណ ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន គូគាប់នែបប្រាណដូចសត្វឈ្មោលញី។
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត
0 comments:
Post a Comment