១-(ប) ចុះផ្កាអ្វីហ្ន៎! រីកក្នុងសួននេះ ថាម្លិះក្តាំងងាដូចជាមិនត្រូវ ល្អទាំងសម្ផស្ស ក្លែបក្លិនក្រអៅ រីករះក្បែរផ្លូវរំសាយកេសា។
២-(ប) មើលទៅចង្កេះរាងរៀវសែនស្តួច សុដនក្បំតូចម្រាមដូចបន្លា ចញ្ចើមមូលខ្វង់ សមទ្រង់នេត្រា តែស្តាយព្រោះផ្កាមិនចេះឆ្លើយឆ្លង។
៣-(ស) រូបខ្ញុំជាស្រីពេញវ័យដូចផ្កា ម្តេចមកប្រាថ្នាស្នេហ៍បំពានច្បាប់ ខ្លាចណាស់ក្តីស្នេហ៍ នាំតែចុកចាប់ ស្នេហ៍រំលងច្បាប់នាំកើតទុក្ខា។
បន្ទរ - កុំអាលឆាប់ខឹងពេកព្រលឹងបង ខុសឆ្គងតិចតួចក៏សូមមេត្តា (ស) នែ៎! ប្រុសកំហូចកុំចេះតែថា (ប) បងមិនមុសាបោកជីវាទេ។
៤- (ប) ជាតិនេះបងប្រាថ្នាតែកល្យាណ ទោះបីក្ស័យប្រាណក៏បងមិនស្តាយ (ស) កុំសង្ឃឹមថ្វី ណាប្រុសឆោមឆាយ ស្នេហ៍បងពិតជាពោះម៉ាយហើយណា។
ច្រៀងដោយ លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា
ទំព័រដើម ~ សុខភាព និងសម្រស់ ~ ដំណើរកំសាន្ត ~ ចំណេះដឹងទូទៅ ~ សួនកំណាព្យ ~ ហោរាសាស្រ្ត ~ ពីនេះពីនោះ ~ អំពីខ្ញុំ |
ហ្វេសប៊ុក
Monday, August 3, 2009
ផ្ការីកក្នុងសួន
Posted by
សិរីសោភា Sereisophear
at
1:29 PM
Labels: ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា
Subscribe to:
Post Comments (Atom)
អ្នកចំរៀង
- ប៉ែន រ៉ន (7)
- ប៉ែន រ៉ន MP3 (2)
- មាស ហុកសេង (2)
- ម៉េង កែវពេជ្ជតា (1)
- រស់ សេរីសុទ្ធា (55)
- សុង សេងហ៊ន (5)
- សូ សាវឿន (4)
- ស៊ិន ស៊ីសាមុត (2)
- ស៊ិន ស៊ីសាមុត MP3 (3)
- ស៊ិន ស៊ីសាមុត និង ប៉ែន រ៉ន (9)
- ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា (31)
- ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា MP3 (7)
- អ៊ិន យ៉េង (1)
- អ៊ឹង ណារី (1)
- អ្នកចំរៀងផ្សេងៗទៀត (16)
0 comments:
Post a Comment