សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, August 27, 2009

ឯណាព្រហ្មចារី


ឯណាព្រហ្មចារី.......


-() ឯណា​ៗ ព្រហ្មចារី (២ដង) ម្តេច​អូន​មាន​ផ្ទៃ​គ្រប់​ខែ​ទៅ​ហើយ អូន​អើយ ឆ្លើយ​ឲ​ត្រង់​មក​មាស​មេ​ គិត​ទៅ​ទើប​ប្រាំមួយ​ខែ​ បង​និង​ស្នេហ៍​ការ​នឹង​គ្នា​។


-() សូម​ទោស​ អូន​សូម​សារភាព ខុស​ហើយ ៗ​ៗ បង​អើយ​រឿង​ហ្នឹង អូន​អស់​ក្រមុំ​ទៅ​ហើយ​ព្រលឹង កុំ​ខឹង​ ជួយ​ស្រង់​កិត្តិយស​អូន​ផង អូន​ចាញ់​បោក​ប្រុសព្រានម្តង បាន​សៅ​ហ្មង​លុះ​ឥឡូវ។


បន្ទរ-កូន​ក្នុង​ផ្ទៃ​អូន​ គឺកូន​គេទេ សូម​ប្រុស​ស្នេហ៍​ទទួល​ស្គាល់​ផង () មិន​​ថ្វី​ទេ​សុភាព​បុរស​គ្មាន​ចិត្ត​យង់​ឃ្នង ឆ្លើយ​ថាកូន​បង បង​ព្រម​ទទួល។


-() អគុណ! គុណ​នេះ​គុណ​ធ្ងន់​ណា​បង () នួន​ល្អង​មិន​បាច់​អគុណ​ថ្វី​ទេ កុំថា​កូន​អូន កូន​បង កូន​គេ ណា​ស្នេហ៍ ត្រូវ​តែ​មេត្តា​អាណិត ក្មេង​ក្នុង​លោក​មាន​ជីវិត​ ត្រូវ​តែ​គិត​រក្សាអើយ៕


ច្រៀងដោយលោក
ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា

0 comments:

Template by - Abdul Munir | Daya Earth Blogger Template