សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Saturday, August 1, 2009

ប្រុសដែលក្បត់ចិត្ត



១-តើអ្នកណាមួយ ដែលក្បត់ចិត្តអូន គឺរូបប្រុសស្ងួនដែលអូនសែនស្រឡាញ់ បើស្តាប់សម្តីផ្អែមឈ្ងុយគួរឲឆ្ងាញ់ ឫកក្និក្នក់ៗគួរឲខ្នាញ់ ស្រឡាញ់ទាល់តែខូចចិត្ត។

២-មិននឹកស្មានសោះ ថាបងក្បត់អូន ស្មានតែប្រុសស្ងួនស្រឡាញ់រូបអូនពិត មេឃខៀវស្រឡះ ប្តូរផ្លាស់ជាងងឹត គិតៗទៅគួរឲឈឺចិត្ត ឈឺចិត្តបំភ្លេចមិនបាន។

បន្ទរ-ប្រុសដែលក្បត់ចិត្ត ក្បត់ចិត្តខ្ញុំ ចិត្តខ្ញុំឈឺយ៉ាងណា ខ្មាស់គេមិនហ៊ានប្រាប់នណា ទ្រាំខ្លោចផ្សា... ឈឺ... ឈឺចិត្តម្នាក់ឯង។

៣-តែនៅស្រឡាញ់ នៅនឹកនៅស្តាយ តែដូចជាស្តាយផ្កាយរះលើវេហា ពពកជន់ជោរអស់ហើយក្តីស្នេហា ទឹករលកលាយទឹកនេត្រា កាន់ទុក្ខស្នេហាក្បត់ចិត្ត។

ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា

0 comments:

Template by - Abdul Munir | Daya Earth Blogger Template